Media Contact: Susan Cox, (626) 302-2255

ក្រុងរូសមីឌ, រដ្ឋកាលីហ្វ័រនីញ៉ា, ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៦ — វាជាការចំណាយអោយមានសុបិន្តធំធេង ហើយអេឌីសុនអន្តរៈជាតិ ដែលជាក្រុមហ៊ុនមេ នៃក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង (SCE) តាមរយៈកម្មវិធីអ្នកប្រាជ្ញ អេឌីសុន ដែលមានទឹកប្រាក់ ១.២ ​លានដុល្លារ ដែលនឹងជួយដល់សិស្សានុសិស្សពេញវ័យទាំងឡាយ តាមសាលាមធ្យមសិក្សា ដែលមានចំណង់ចំណូលចឹត្តខាងមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម ឬគណឹតវិជ្ជា (STEM) សំរេចបាននូវគោលដៅ នៃមុខវិជ្ជាសិក្សាទាំងឡាយរបស់ពួកគេ។

រៀងរាល់ឆ្នាំ ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ​ ផ្តល់នូវអាហាររូបករណ៍ ដែលមានទឹកប្រាក់ចំនួន ៤០,០០០ ដុល្លារ, ដែលត្រូវបង់អោយក្នុងរយៈពេលច្រើនជាងបួនឆ្នាំ ទៅកាន់សិស្សវិទ្យាល័យចំនួន ​៣០ ​នាក់ ដែលមានផែនការនឹងរៀនយកនូវមុខជំនាញ STEM នៅតាមបណ្តាមហាវិទ្យាល័យ ឬសកលវិទ្យាល័យនានា។  ការដាក់ពាក្យស្នើសុំអាហាររូបករណ៍ ឥឡូវនេះ កំពុងតែទទួលការដាក់ពាក្យ រហូតដល់ដល់ថ្ងៃទី ១ ខែកុម្ភៈ។

សិស្សដែលមានលទ្ធភាពទទួលយកបាន​ ត្រូវតែរស់នៅ ឬចូលរៀននៅវិទ្យាល័យសាធារណៈ ឬឯកជននៅក្នុង តំបន់ទឹកដីសេវាកម្មរបស់ក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង ឬក៍រៀននៅសាលាវិទ្យាល័យដែលមានលទ្ធភាពទទួលបាន នៅជុំវិញស្ថានីយ៍ផលឹតនុយក្លែរសានអូណូហ្រ្វែ របស់ក្រុមហ៊ុនអេឌីសុន ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង។  សូមពិនិត្យមើល scholarsapply.org/edisonscholars សំរាប់បញ្ជី នៃសាលាវិទ្យាល័យនានា ដែលបានកំណត់។

អ្នកដាក់ពាក្យស្នើសុំទាំងឡាយ ត្រូវតែមានផែនការដើម្បីក្លាយជានិស្សិតថ្នាក់បរិញ្ញាប័ត្រ សិក្សាពេញម៉ោង លើមុខជំនាញមួយ ក្នុងចំណោមវិស័យ STEM ដូចខាងក្រោមនេះ៖ គណឹតវិទ្យា វិស្វកម្ម កុំព្យូទ័រ និងសេវាកម្មពត៌មាន ធនធាន នឹងការអភិរក្សធម្មជាតិ និងវិទ្យាសាស្រ្តរាងកាយ។

លោក Tami Bui នាយកចាត់ការទូទៅ នៃសាជីវកម្មសុខុមាលភាពនៃក្រុមហ៊ុន SCE បានមាន​ប្រសាសន៍​ថា,​ “ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ ផ្តល់ជំនួយជាថវិការដល់កម្មវិធីអប់រំ និងកម្មវិធីអាហាររូបករណ៍ គឺដោយសារ វាជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ របស់ពួកយើង ក្នុងការជួយចិញ្ចឹមបីបាច់រក្សាដល់អ្នកប្រាជ្ញទាំងឡាយ នាថ្ងៃអនាគត”។

“កម្មវិធីអ្នកប្រាជ្ញអេឌីសុន ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលអនុញ្ញាតិអោយសិស្សទាំងឡាយ ចូលរួមរៀនសូត្រនូវសាលាមហាវិទ្យាល័យ នឹងសកលវិទ្យាល័យនានា ដែលពួកគេបានគឹតថាឈោងទៅមិនដល់ ហើយអនុញ្ញាត្តិអោយពួកគេផ្តោតលើការសិក្សារៀនសូត្ររបស់ពួកគេ ជាជាងពួកគេមានការព្រួយបារម្មណ៍អំពី ថាតើពួកគេនឹងត្រូវបង់ថ្លៃសាលាដោយរបៀបណា”។

ចាប់តាំងពីឆ្នាំ ២០០៦ មក​​ ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ​ បានផ្តល់ជំនួយហិរញ្ញវត្ថុ គាំទ្រដល់ការអប់រំជាន់ខ្ពស់ដល់សិស្សចំនួន ៥៥០ នាក់ ដោយបានផ្តល់នូវទឹកប្រាក់ជឹតប្រហែល​ ៦.៥ លានដុល្លារ ក្នុងកម្មវិធីអាហាររូបករណ៍។

អ្នកដាក់ពាក្យសុំ ត្រូវតែជាសិស្សមធ្យមសិក្សា ហើយយ៉ាងហោចណាស់មានពិន្ទុយ៉ាងតិច ៣.០ GPA បន្តរជាប់រហូត ហើយបង្ហាញនូវតម្រូវ​ការផ្នែកហិរញ្ញវត្ថុ។  ដើម្បីដាក់ពាក្យសុំ និងទទួលបានពត៌មានបន្ថែម អំពីភាពដែលអាចទទួលបាន សិស្សទាំងឡាយ បានត្រូវលើកទឹកចឹត្តអោយចូលទៅទស្សនាក្នុងៈ scholarsapply.org/edisonscholars។ សិស្សទាំង ឡាយដែលមកពីសហគមន៍ទទួលបាននូវសេវាកម្មតិចតួច និងជាជនជាតិភាគតិច​ ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យសុំ។

អ្នកទាំងឡាយដែលទទួលបាននូវអាហាររូបករណ៍ នឹងត្រូវប្រកាសនាខែមេសា។​​ អ្នកទទួលបាននូវអាហាររូបករណ៍ផងដែរ អាចនឹងត្រូវប្រកាសនៅខែមេសា ឆ្នាំក្រោយ។ អ្នកទទួលអាហារូបករណ៍ ក៍អាចមានសិទ្ធិទទួលបាន នូវកម្មសិក្សានារដូវក្តៅ នៅក្រុមហ៊ុន SCE នៅ រដូវក្តៅផងដែរ បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅឆ្នាំទីពីរ នៅមហាវិទ្យាល័យ។

ការគាំទ្ររបស់ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ គឺដើម្បីបុព្វហេតុសប្បុរសធម៌ទាំងឡាយនានា ដែលមានក្នុងកម្មវិធីអាហារូបករណ៍ Edison Scholars នេះ គឺត្រូវបានផ្តល់មូលនិធិទាំងស្រុង ដោយម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ។ ការទូទាត់វិក្កយប័ត្រ​ថ្លៃសេវា​សាធារណៈ របស់អតិថិជន​ក្រុមហ៊ុន SCE មិនផ្ដល់ជាមូលនិធិ ដល់ការបរិច្ចាគរបស់ក្រុមហ៊ុនឡើយ ហើយសមាជិកក្រោមបន្ទុកគ្រួសារទាំងឡាយ នៃ​ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ និងនិយោជិកទាំងឡាយរបស់ SCE គឺមិនមានសិទ្ធិដាក់ពាក្យសុំអាហាររូបករណ៍ សំរាប់កម្មវិធីអ្នកប្រាជ្ញអេឌីសុន ឡើយ។